លោក Dan Lok គឺជាមហាសេដ្ឋីប្រាក់វាល់លានដែលកើតក្នុងឆ្នាំ ១៩៨១ នៅទីក្រុងហុងកុង។ ក្រោយមក លោកបានផ្លាស់ទីលំនៅទៅរស់នៅប្រទេសកាណាដាកាលអាយុ ១៤ឆ្នាំ។ សព្វថ្ងៃលោកគឹជាសហគ្រិន អ្នកប្រឹក្សាយោបល់ អ្នកនិយាយសាធារណៈ អ្នកនិពន្ធ និងជាសេដ្ឋីមួយរូបដ៏ល្បីល្បាញក្នុងពិភពលោក។ មុក្រោយមកឪពុកម្តាយរបស់លោកក៏បានលែងលះគ្នា នៅពេលរូបលោកមានអាយុ ១៦ឆ្នាំ។ 

 

ចំណុចអាថ៍កំបាំងទាំង ១០ ដែលនៅពីក្រោយភាពជោគជ័យរបស់លោកDan Lokរួមមាន៖

១) លោកជាបុគ្គលដែលពូកែខាងនិយាយជាសាធារណៈ។

លើលោកនេះមានមនុស្សមិនច្រើនទេដែលជោគជ័យហើយជាអ្នកពូកែនិយាយសាធារណៈ។ លោក គឺជាអ្នកនិយាយជាសាធារណៈមួយរូបដ៏ល្បីល្បាញ។

២) លោកជាអ្នកលក់ដ៏ស្ទាត់ជំនាញម្នាក់។

៣) លោកជាបុគ្គលកំពូលម្នាក់ផ្នែកប្រឹក្សាយោបល់ ដោយប្រាប់ពួកគេពីរបៀបនិងវិធីសាស្ត្រជោគជ័យដែលលោកបានធ្វើ។

៤) លោកជាមនុស្សដែលមានមហិច្ចតាធំចង់ក្លាយជាអ្នកមាន។

៥) លោកផ្លាស់ពីចិនទៅរស់នៅកាណាដាពេលលោកមានអាយុ ១៤ឆ្នាំ។

៦) ឪពុកម្តាយរបស់លោកបានលែងលះគ្នា លោកធ្លាប់បរាជ័យ ១៣ដង មុនពេលទទួលបានបទពិសោធន៍ជោគជ័យម្តងជាលើកដំបូង÷ គ្មាននរណាម្នាក់អាចចាប់ផ្តើមភ្លាមជោគជ័យនិងទទួលបានលទ្ធផលឥតខ្ចោះនោះទេ សំខាន់លើការតស៊ូជំនះឧបសគ្គដើម្បីជោគជ័យ។

៧) លោកមានជំនឿលើឥទ្ធិពលនៃការបង្រៀន មិនតែប៉ុណ្ណោះលោកក៏ជាអ្នកទទួលយកការបង្រៀនដូចគ្នា។

៨) លោកព្រមានប្រឆាំងដាច់ខាតនូវការរំពឹងមួយដែលមិនច្បាស់លាស់ លោកជឿថាភាពបរាជ័យរបស់មនុស្សភាគច្រើនគឺដោយសារចូលចិត្តគិតថាអ្វីដែលខ្លួនចង់ចាប់ផ្តើម ឬកំពុងចាប់ផ្តើមនោះគឺជារឿងដែលមិនអាចទៅរួច។

៩) រឿងតែម៉្យាងគត់ដែលគាត់សោកស្តាយគឺពេលវេលាដែលលោកបានបាក់ទឹកចិត្ត÷ Dan បាននិយាយថា ប្រសិនបើអាចត្រលប់ទៅអតីតកាលវិញបាន លោកនឹងមិនចាប់ផ្តើមអាជីវកម្មដ៏ល្ងង់ខ្លៅបែបនេះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ